Home សង្គម ឆៅម្ល៉េះ ! ជិះម៉ូតូមកកាប់ ស្រស់ៗចឹងម៉ង

ឆៅម្ល៉េះ ! ជិះម៉ូតូមកកាប់ ស្រស់ៗចឹងម៉ង

0

ភ្នំពេញ ៖ ជនរងគ្រោះម្នាក់កំពុងតែអង្គុយលេងទីធ្លាសាលារៀន សុខៗក៏ស្រាប់តែត្រូវក្មេងស្ទាវ មួយក្រុមមានគ្នា៣នាក់ មកកាប់បណ្តាលរបួសធ្ងន់។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ២ នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ចំណែកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឱ្យថា ជនសង្ស័យ២នាក់ ខាងលើរួមមាន
១. ឈ្មោះ ធឿន សុខាវីត ភេទប្រុស អាយុ១៦ឆ្នាំ
២. ឈ្មោះ ឆៃ ភារៈ ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២ នាក់ រស់នៅភូមិមិត្តភាព សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែ ត ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ រឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យ មួយក្រុម បានជិះ ម៉ូតូ១គ្រឿង ដែលមានគ្នា៣នាក់ បានកាន់កាំបិតរួចមកកាប់ លើជនរងគ្រោះ ដែលនៅម្នាក់ឯង ហើយកំពុងតែអង្គុយលេង នៅបរិវេណសាលារៀន ធ្វើឱ្យរបួសជើងខាងឆ្វេង២កន្លែង កំភួនឆ្វេង១កន្លែង បណ្តាលរង របួសធ្ងន់ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសាលាបឋមសិក្សា ប្រជាធម្ម ស្ថិតភូមិប្រជាធម្ម សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត៕

Previous articleអាជ្ញាធរ បិទសកម្មភាពចរាចរ ក្នុងក្រុងប៉ោយប៉ែត ពីម៉ោង៨យប់ ដល់ម៉ោង ៥ព្រឹក ជាកំហិត
Next articleទៅតាមផ្លូវណា! ស្ត្រីវៀតណាមម្នាក់ រត់ពីភ្នំពេញទៅកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ១៩