ទៅតាមផ្លូវណា! ស្ត្រីវៀតណាមម្នាក់ រត់ពីភ្នំពេញទៅកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ១៩

0

ភ្នំពេញ៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានរកឃើញ ស្ត្រីវៀតណាមម្នាក់ទៀត វិជ្ជមានកូវីដ១៩ ដែលបានរត់ចេញពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកកាន់ខេត្តកំពង់ឆ្នាំង។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ស្ត្រីវៀតណាមម្នាក់នេះសមត្ថកិច្ច រកឃើញ វិជ្ជមានកូវិដ១៩ ខណៈរូបគេបានចេញពីខណ្ឌច្បារអំពៅ មកលេងបងប្អូន នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង
ប្រភពដដែលឱ្យដឹងទៀតថា ស្ត្រីរូបនេះឈ្មោះជិនធីហ៊ឹងអាយុ២៧ឆ្នាំ កាលពីថ្ងៃទី១ ខែមេសា ស្ត្រីរូបនេះ បានមកភូមិឆ្នុកទ្រូ ម្ដងហើយ គឺមកសែនឆេងម៉េង និងនៅថ្ងៃទី៦ មកភូមិឆ្នុកទ្រូ ម្ដងទៀត ដោយបានស្នាក់នៅ រហូតដល់ថ្ងៃទី៨ ទើបត្រឡប់ទៅវិញ។

ប៉ុន្តែដោយសារស្ថានភាព តឹងតែងស្រាប់តែ នៅថ្ងៃទី២០ ខែមេសា បានមកម្ដងទៀត តែត្រូវបានអាជ្ញាធរ រាយការណ៍ ការជូនមន្ត្រីជំនាញ និងចាប់យកធ្វើសំណាក ជាលទ្ធផល ដែលបានដឹងនៅថ្ងៃទី២៥ ស្ត្រីរូបនោះ នវិជ្ជមានកូវីដ១៩។

ដោយឡែកនៅព្រឹកថ្ងៃទី២៦ មេសា នេះ នៅភូមិឆ្នុកទ្រូ មន្ត្រីជំនាញក៏បានចុះមកយកសំណាក អ្នកដែលបានពាក់ព័ន្ធ ដើម្បីទៅពិនិត្យ ក្នុងនោះពាក់ព័ន្ធដោយផ្ទាល់ ១៧នាក់ និងប្រយោល១៥នាក់ ឃើញវិជ្ជមាន៣នាក់ទៀត លើជនវៀតណាមឈ្មោះ ង្វៀងយ៉ាំងហៀវ ៥២ឆ្នាំ ឈ្មោះសុងធីគា អាយុ៤៨ឆ្នាំ និងកុមារម្នាក់ ឈ្មោះតុងអៀង អាយុ១០ឆ្នាំ៕