ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសារពត៍មាន មួយដែលបានឡាយ លេីបណ្តាញសង្គម ហ្វេសបុកថាមាន ករណីបង្ខាំងមនុស្សខុសច្បាប់ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាក់ស្តែងជាករណីទំនាស់គ្នា រវាងសង្សារប្រុស ស្រី ដែលជំពាក់លុយគេហេីយគ្មានលុយសង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបញ្ជាក់ជូនប្រជាពលរដ្ឋ ទូទៅឲ្យបានជ្រាបថា ជាក់ស្តែងជាករណីឈ្លោះទាស់ទែងគ្នារវាងបុរស និងស្ត្រីម្នាក់ ដែលត្រូវជាសង្សារនឹងគ្នា ដែលមានទំនាស់គ្នារឿងទៅទិញម្ហូប និងករណីជំពាក់លុយគេ ហេីយគ្មានលុយសង ដែលកេីតឡេីងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៩:០០នាទី ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលេីករណីនេះ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ឫស្សីកែវ បានចុះដល់ទីតាំងកេីតហេតុ និងបានកោះហៅភាគីទាំង២ មកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដេីម្បីធ្វេីការបំភ្លឺលេីករណីនេះ
* ភាគីទី១ ឈ្មោះ ខៀវ ភាព ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ក្រុុមទី ៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ
* ភាគីទី២ ឈ្មោះ លឹម ស្រីមុំ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន បារីមេន ស្នាក់នៅជាមួយគ្នា (ត្រូវជាសង្សារ)
ក្រោយពីធ្វេីការសួររួចមកភាគីទាំង០២បានបំភ្លឺ ជូនសមត្ថកិច្ចថា ករណីខាងលេីមិនមែន ជាករណីបង្ខាំងមនុស្ស ដូចដែលសារព័ត៌មាន មួយចំនួនឡាយនោះទេ គឺជាការឈ្លោះប្រកែកគ្នា រឿងភាគីខាងស្រី អោយភាគីខាងប្រុស ទៅខ្ជីប្រាក់ពីគេចំនួន $១០០ មកចាយវាយអស់តែម្នាក់ឯង លុះដល់ថ្ងៃសងប្រាក់ភាគី ខាងស្រីគ្មានប្រាក់សងគេ ក៏មានការឈ្លោះប្រកែកគ្នា ក្នុងបន្ទប់ជួល បន្ទាប់មកភាគីខាងស្រី បានខលវីដេអូ ឆាតតាមហ្វេសបុក ទៅអ្នកសារពត៍មាន តែគាត់មិនដឹងថា អ្នកសារពត៍មាន ថតវីដេអូ គាត់យកទៅបង្ហោះនោះទេ ។
ជាចុងបញ្ចប់ភាគីទាំង០២ បានឯកភាពយល់ព្រមធ្វេីការសម្របសម្រួលគ្នា ដោយធ្វេីកិច្ចសន្យាឈប់ទាក់ទងគ្នា ហេីយភាគីខាងស្រីជួយចេញសងប្រាក់ចំនួន $៤០ ដេីម្បីបញ្ចប់រឿង ៕