ប៉េអឹម បង្រ្កាបករណី បញ្ច្រកស្រាយុវតីវ័យក្មេង ជាសិស្សសាលា រំលោភហេីយដឹកមក ទម្លាក់ចោល

0

ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកការស្រាវជ្រាវឈាន ដល់ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីល្បួងក្មេងស្រី អាយុ១៤ឆ្នាំ ទៅផឹកស៊ីឱ្យស្រវឹង រួចចាប់រំលោភរហូតបានសម្រេច។ ការឃាត់ខ្លួននេះបានធ្វើឡើង នៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

បើតាមសមត្ថកិច្ច បានឦ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ង ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង(ឃាត់ខ្លួន)។ ចំណែកជនរង គ្រោះឈ្មោះ.ឈ ដ.រ. អាយុ១៤ឆ្នាំ នៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រៃវែងបានឱ្យដឹងថា៖ ករណីនេះមុនឈានដល់ឃាត់ខ្លួន គឺយើងបានស្រាវជ្រាវតាមរយៈលេខទូរស័ព្ទរបស់ជនសង្ស័យ។

ដោយមានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាករាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិ វិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ទើបកំណត់មុខសញ្ញា បាននិងឈានដល់ឃាត់ខ្លួន ជនសង្ស័យនៅចំណុចខាងលើ តែម្ដង។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ រ៉ង ដារ៉ា បានសារភាពថា៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខ្លួនពិតជាបានតេទូរស័ព្ទ បបួលនិងមកយកក្មេងស្រី រងគ្រោះពីផ្ទះនាង ទៅហូបអីនៅហាង កង្កែបបោក ខាងត្បូងផ្សារទ្រា ពិតប្រាកដមែន។

បន្ទាប់ពីហូបស្រាអស់ម្នាក់ៗ ប្រហែល ០២កំប៉ុង ពេលនោះក្មេងស្រីរងគ្រោះបានស្រវឹង ហើយនាងអោយរូប គេជូនទៅបន្ទប់ទឹក បន្ទាប់មករូបគេ ក៍បានទាញទ្វារបិទចាក់សោរ និងលួងលោមក្មេងស្រី រងគ្រោះរំលោភ រហូតបានសម្រេចម្ដង ។

បន្ទាប់ពីរំលោភរួចហើយ នៅព្រលប់ទី១៦ ខែមេសា ឆ្នាំ២០២១ដដែល រូបគេបានដឹកជនរងគ្រោះ មកទុកចោល នៅម្ដុំហ្គារ៉ាស់សាំង ខាងកើតផ្សារកំពង់សឹង។

ខណៈក្រុមគ្រួសារឪពុកម្ដាយ របស់ក្មេងស្រីរងគ្រោះ បានភិតភ័យពីសុវត្ថិភាពកូន ដោយប្ដឹងទៅសមត្ថកិច្ចផង ដើរស្វះស្វែងរកផង ទម្រាំឃើញនាង នៅម្ដុំហ្គារ៉ាស់សាំង ខាងកើតផ្សារកំពង់សឹង ក្នុងសភាពវង្វេងវង្វាន់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕