ភ្នំពេញ៖ កម្លាំងអធិការដ្ឋានខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងមូលដ្ឋានសង្កាត់កន្ទោក ខណ្ឌកំបូល ពាក់ព័ន្ធករណីបំពានបម្រាមរាជរដ្ឋាភិបាល។
យោងតាមស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋានខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី០១នាក់ ៖
១ -ឈ្មោះ ងន យ៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ( ធ្វើកិច្ចសន្យាអប់រំ )
២ -ឈ្មោះ ប៊ន ប៊ុនធឿន ភេទប្រុស អាយុ៣០ ឆ្នាំ ( ធ្វើកិច្ចសន្យាអប់រំ )
៣ -ឈ្មោះ ស្រ៊ុន ថា ភេទ ប្រុស អាយុ 29 ឆ្នាំ ( ធ្វើកិច្ចការអប់រំ )
៤ – ឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ29ឆ្នាំ ( ពិន័យអន្តរការណ៍ ១.០០០.០០០ ៛(មួយលានរៀល)
៥ -ឈ្មោះ ហ៊ូ សាមីន ភេទ ស្រី អាយុ 40 ឆ្នាំ ( ពិន័យអន្តរការណ៍ ១.០០០.០០០៛(មួយលានរៀល)
ក្រោយពីធ្វើកាផាកពិន័យ និងធ្វើកិច្ចសន្យាណែនាំអប់រំរួច លោកអភិបាលខណ្ឌកំបូល មិនឲ្យមានករណីនេះជាលើកទី២ និងបានឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ ៕




