ភ្នំពេញ៖ កម្លាំងនគរបាលខេត្តកណ្តាល បានចាប់មន្ត្រីយោធាម្នាក់ នៅនាយកដ្ឋាន វិស្វកម្មនិងស្រីស្នេហ៍ រួមមានមិត្តភក្តិ ដែលផឹកស៊ីយ៉ាងសប្បាយ រួចបើករថយន្ត បំពានគោលដៅបិទខ្ទប់ ត្រូវសមត្ថកិច្ចហៅសួរនាំរួចវៃខ្នោះតែម្តង។ហេតុការណ៍នេះបានធ្វើឡើងនៅផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាលកាលពីយប់ថ្ងៃទី២៤ខែមេសាឆ្នាំ២០២១។
លោកវរសេនីយ៌ឯក ឡាក់ ម៉េងធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តកណ្តាលបានឱ្យដឹងថា៖ជនសង្ស័យ៣នាក់៖
-ឈ្មោះ គឹម ពិសិដ្ឋអាយុ៣៣ឆ្នាំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីមុខរបរ យោធា នៅនាយកដ្ឋាន វិស្វកម្ម មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ ។
-ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំនៅបូរីពិភពថ្មី២ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅមុខរបរលក់ដូរ
-ឈ្មោះ ណី ប៊ុនធឿនអាយុ៤២ឆ្នាំនៅ បូរីប៉េងហួត៦០ម៉ែត្រ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យមុខរបរគ្រូចិនសែ៕






