ភ្នំពេញ៖ រាជរដ្ឋាភិបាលកាម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបញ្ចប់ ការហាមឃាត់ការធ្វើដំណើរ ឆ្លងកាត់ ចេញចូលភូមិសាស្ត្រ ខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេស ដែលត្រូវបានសម្រេច ដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
យោងតាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលស្តីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានា របស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន៕