ព្រលឹងចេញស៊ីព្រលិត! បាក់ប្លង់សេ ពេលកំពុងចាក់ធ្វើហាងសំអាងការ

0

ភ្នំពេញ៖ហេតុការណ៍ដ៏គួរ ឱ្យភ្ញាក់ផ្អើលមួយ ដោយកម្មករសំណង់ ៩ នាក់ភ័យ ព្រលឹងចុងសក់ ខ ណៈ កំពុងចាក់ប្លង់សេ សាង សង់ហាងសំអាងការមួយកន្លែងស្រាប់តែ បាក់ ធ្លាក់មកក្រោមសំណាងល្អមិនមានអ្នក រងរបួស ។

ករណីនេះ បាន កើតឡើ ង កាលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចជាប់របងវត្តតិក្ខប្បញ្ញោ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

បុរសជា មេការឈ្មោះ វណ្ណា អាយុ២៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថានៅមុនពេលកើតហេតុ រូបគាត់និងកម្មករសរុប៩នាក់ បានឡើ ងទៅខាងលើ ដើម្បីគៀស៊ីម៉ង់ត៍ ពេលដែលរថយន្តបាញ់ស៊ីម៉ង់ត៍ រួចរាល់ភ្លាមនោះស្រាប់តែបាក់ស្រុតធ្លាក់ស៊ីម៉ង់ ចុះមកក្រោមធ្វើ ឲ្យពួកគាត់ភ័យ ព្រលឹងចុងសក់គ្រប់ៗគ្នា តែសំណាងបានទើលើសំណាញ់ដែក ទើ បមិនមានរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ទៅដល់ចំណុចកើ តហេតុ ដោយសារមិនមានមនុស្សរងរបួស ទើបប្រគល់ជូនទៅ មេការ ដោះស្រាយជាមួយម្ចាស់ ៕