ភ្នំពេញ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដី សម្រេចរាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្តនិងខេត្ត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រី នគរបាលយុត្តិធម៌ ចុះអនុវត្តករណី ផាកពិន័យ អន្តការណ៍ ចំពោះបុគ្គលមិនអនុវត្តតាម សេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ ការធ្វើដំណើររវាងខេត្ត និង ខេត្តនៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ចំពោះបុរសម្នាក់ឈ្មោះ គង់ ឡុង ដែលបានអនុវត្តល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នូវទឹកប្រាក់ចំនួន២.០០០.០០០រៀល (ពីរលានរៀល)៕

