គេរពឹសដៃផ្ទៃឆ្អែត តែក្រុមក្មេងស្ទាវនេះ រពឹសដៃបានជាប់ខ្នោះ!

0

ភ្នំពេញ៖ សមត្ថកិច្ចចាប់ឃាត់ខ្លួន បានម្នាក់ទៀត ក្នុងចំណោមក្រុមក្មេងស្ទាក់ ផ្លូវគប់កញ្ចក់រថយន្ត អ្នកធ្វើដំណើរ អត់ញញើតច្បាប់ ហើយបង្កការរំខាន ដល់អ្នកដទៃ ខណៈបក្ខពួក ក្រុមស្ទាក់គប់កញ្ចក់រថយន្ត អ្នកដំណើរពេលយប់ម្នាក់ទៀត ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតាមដីការបស់ តំណាងអយ្យការអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី ២៤ មេសា២០២១ នៅភូមិកគោ ឃុំជ្រៃ ស្រុក ថ្មគោល ។

ជនសង្ស័យ ឈ្មោះ សុខ សម្ផស្ស ហៅវស្ស ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ។

ជននេះត្រូវបានកម្លាំងមូលដ្ឋាន ដែលមានកិច្ចសហការ ពីកម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលផង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនដោយយោងតាមដីកា បញ្ជាឱ្យចូលខ្លួន លេខ១១អ.យ ចុះថ្ងៃទី២៣ មេ សា ឆ្នាំ២០២១ ដោយលោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្ត ។

បក្ខពួកជននេះត្រូវបានឃាត់ខ្លួន បញ្ជូនដាក់ពន្ធធនាគារ អស់ប៉ុន្មាននាក់ហើយ តែនៅសេសសល់ប៉ុន្មាននាក់ទៀត កម្លាំងជំនាញកំពុងតាមប្រមាញ់បន្ត ។

តាមពិតក្រុមក្មេងស្ទាវទាំងអស់គ្នា ភាគច្រើនមានសារធាតុញៀន តែងតែបង្កបញ្ហានៅតាមមូលដ្ឋាន និងធ្វើសកម្មភាពផ្សេងៗ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច៕