ភ្នំពេញ៖ ប្ដីប្រពន្ធ ១គូ បានធ្វើដំណើរមកពីតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចូលមកភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន ក្រោយពីទទួលបានដំណឹងនេះ នៅព្រឹកថ្ងៃទី២៤ មេសានេះ សមត្ថកិច្ចបានចុះទៅយកប្ដីប្រពន្ធនេះ មកធ្វើចត្តាឡីស័ក និងពិនិត្យសំណាក បែរជាបុរសជាប្ដីមិនសហការ ថែមទាំងចាប់ប្រពន្ធខ្លួនឯងធ្វើចំណាប់ខ្មាំងទៀត ខណៈប្រពន្ធយល់ព្រមទៅតាមអជ្ញាធរ ។
ប៉ុន្តែចុងក្រោយត្រូវបានកងកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យប្រើវិធានការក្ដៅ ទើបអាចយកទាំងប្ដីទាំងប្រពន្ធ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតាមរថយន្តដើម្បីយកសំណាក និងបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ ៕



