ភ្នំពេញ៖ ជនជាតិចិន ១៨នាក់ និងជនជាតិខ្មែរ ២នាក់ល្មេីសបម្រាមវិធានការ រដ្ឋបាលនៃការបិទខ្ទប់ Lockdown តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ចល័តចាកចេញឆ្ពោះទៅកាន់ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការនីតិវិធី ផាកពិន័យអន្ដរការណ៍ និងចំណាត់ការតាមនីតិវិធីច្បាប់ ។
ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីព្រឹកថៃ្ងទី២៣ ខែមេសាឆ្នាំ២០២១ នៅចំណុចភូមិពោធិកោងឃុំព្រះស្រែស្រុកឧដុង្គខេត្ដកពង់ស្ពឺ។
តាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកំណត់អំពីការ ធ្វេីដំណេីរចាកចេញពីតំបន់ក្រហមLockdown ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្ដកណ្ដាលគឺត្រូវបានបិទខ្ទប់ទាំងស្រុងដោយមិនអនុញ្ញាតជាដាច់ខាត (លេីកលែងការធ្វេីដំណើររបស់សមត្ថកិច្ចនិងអ្នកមានភារកិច្ចចាំបាច់បន្ទាន់មួយចំនួន)ប៉ុណ្ណោះក្រៅពីនោះគឺមិនអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូល។
លោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងថាជនបរទេសសញ្ជាតិចិន១៨នាក់ និងជនជាតិខ្មែរ២នាក់គឺពិតជាបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនមកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េនៅក្រុងច្បារមន ដេីម្បីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺអនុវត្តវិធានការផាកពិន័យអន្ដរការណ៍ក្នុងករណីជនបរទេសទាំងនោះមានគោលដៅក្រុមហ៊ុនច្បាស់លាស់គឺប្រគល់ជូនក្រុមហ៊ុនកទៅគ្រប់គ្រងរីឯអ្នកល្មេីសនិងវិធានការរដ្ឋបាល ក្នុងកំឡុងពេល អនុវត្តវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ វិធានការLockdown គឺត្រូវ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំណាត់ការនីតិវិធីបន្ដ។
បច្ចុប្បន្នជនជាតិចិនទាំង១៨នាក់ត្រូវបានក្រុមការងាររបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ធ្វើការផាកពិន័យអន្ដរការណ៍រីឯអ្នកពាក់ព័ន្ធផ្ដល់មធ្យោបាយ និងសម្រួលក្នុងការប្រព្រឹត្ដល្មេីស វិធានការរដ្ឋបាល Lockdown កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕