កូនតិរច្ឆានអត់កំណើត យកដំបងឬស្សី វាយក្បាលឳពុករយះដេរ ៧ថ្នេរ

0

ភ្នំពេញ៖ កម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រៃបាក់ បានចាប់ជនសង្ស័យម្នាក់ ក្រោយយកដំបងឬស្សី វាយឪពុកបង្កើតចំក្បាលរបួសដេរ ៧ថ្នេរ ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យជាកូនអត់កំណើតមានឈ្មោះ ជ្រឿន សារៀម ហៅត្រៀមភេទប្រុស អាយុ ២៧ឆ្នាំ បានយកដំបងឬស្សី វាយទៅលើឈ្មោះ ជ្រូក សារ៉ុម ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាឪពុកបង្កើតចំក្បាលផ្នែកខាងឆ្វេង ដេរចំនួន ៧ថ្នេរ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានចាប់ជនបង្កឈ្មោះ ជ្រឿន សារៀម យកកសាងសំណុំរឿងតាមនីតិវិធី ៕