ឃ្លានខ្លាំងពេក ហ៊ានល្មើសបម្រាម! មនុស្សប្រុសស្រី ៦នាក់ នាំគ្នាទូលឆ័ត្រស៊ីផឹក ទាំងកំពុងភ្លៀងខ្លាំង

0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៦នាក់ ដែលប្រមូលម្តុំគ្នាទូលឆ័ត្រផឹកស៊ី ទាំងកំពុងភ្លៀងខ្លាំង ល្មើសនឹងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ។ ការឃាត់ខ្លួននេះ ធ្វើឡើង កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនដែលមិនអនុវត្តតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវិដ-១៩ មានឈ្មោះដូចខាងក្រោមៈ

១.ឈ្មោះ សារី ឆេង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅ ផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

២.ឈ្មោះ ឃុត ចន្ធូ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៣.ឈ្មោះ រុណ ស្រីញឹប ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៤.ឈ្មោះ ហុង ស្រីណុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៥.ឈ្មោះ កៃ ហួត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៦.ឈ្មោះ អ៊ុង វ៉ែននី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងដកហូតបានរួមមាន៖ ស្រាបៀរកម្ពុជា ចំនួន១២កំប៉ុង តុជ័រ១ កែវចំនួន២ ឆ័ត្រចំនួន១ និង សំបកកំប៉ុងផឹករួចចំនួន២៤សំបក ។

មុនពេលឈានដល់ការឃាត់ខ្លួន មានពលរដ្ឋនៅក្បែរនោះ បានរាយការណ៍មកសមត្ថកិច្ចថា មានអ្នកជួលផ្ទះនៅភូមិព្រែកសំរោង៣ បាននាំគ្នាផឹកស៊ី នៅខាងមុខផ្ទះជួលរបស់ឈ្មោះ ម៉ៅ ដោយពេលនោះ មេឃកំពុងភ្លៀងខ្លាំង បានដាក់ឆ័ត្រផឹកស៊ី។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅ បានចុះឃាត់ខ្លួនភ្លាមៗ ។ បច្ចុប្បន្នមនុស្សប្រុសស្រីទាំង ៦នាក់ ត្រូវបានកសាងសំណុំរឿងចាត់តាមច្បាប់ ៕