ខ្លាំងបាត់! បុរសម្នាក់ចេញទៅដើរផឹកស៊ី ល្មើសបម្រាមហើយ មកវិញរកវាយលោកមេភូមិទៀត គ្រាន់តែ…

0

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ ឈ្មោះ ស៊ូ ម៉េងសែ ដែលបានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ កើតហេតុនៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

បច្ចុប្បន្នយុវជនម្នាក់នេះ ត្រូវបានកម្លាំងនគរបាលនៃ អធិការដ្ឋានក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី ៕