សូមជ្រាប! ពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហម មិនអនុញ្ញាតឲ្យទៅផ្សារទេ

0

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ច្បាស់ៗថា ប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យ ចេញទៅផ្សារដើម្បីទិញអីវ៉ាន់ឡើយ ។

លោក គឹម សន្តិភាព បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី២៣ មេសានេះថា «សូមជម្រាបជូនថា ក្នុងតំបន់ក្រហម មិនអនុញ្ញាតអោយទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ! មានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតអោយចេញពីផ្ទះបាន សម្រាប់តំបន់ក្រហម! ការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ» ។