នោះ! រកឃើញអ្នកធ្វើការងារ នៅពេទ្យរុស្ស៊ី ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវារោគស្រ្តីនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ។

ការប្រកាសអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអ្នកជំងឺកូវីដ១៩​ ជាអ្នកធ្វើការ នៅទីតាំងខាងលើនេះ ។