ជួយគ្នាក្នុងគ្រាលំបាក! លោកឧកញ៉ា ទៀ វិចិត្រ បញ្ជួនអូប័រល្បឿនលឿន ទៅយកស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេ ពីលើកោះរ៉ុង

0

ភ្នំពេញ៖ លោក ឧកញ៉ាចិត្តធម៍ ទៀ វិចិត្រ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជួនអូប័រល្បឿនលឿនមួយគ្រឿង ទៅយកស្រ្តីម្នាក់ ឈឺពោះឆ្លងទន្លេ ពីលើកោះរ៉ុងមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរយ៉ាងដូច្នេះថា «ដោយសារតែអាកាសធាតុមិនអំណោយផល ធ្លាក់ខ្យល់ មានភ្លៀង រលកធំ !ខ្ញុំបានបញ្ជូនអូប័រពេទ្យល្បឿនលឿន មួយគ្រឿងទៅ ភូមិសុខសាន្ត ក្រុងកោះរ៉ុង បន្ទាន់ ! ដើម្បីទៅទទួលយកប្អូនស្រីដែលមានអាការៈឈឺពោះគ្រប់ខែមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រសៀលនេះ »៕