កុំចេះតែហ៊ាន! ចាប់ខ្លួនយោធា ផ្កាយបីសេះហោះ និងតៃកុងឡានម្នាក់

0

ភ្នំពេញ៖ ជនក្លែងបន្លំ២នាក់ ម្នាក់ពាក់ផ្កាយ៣យោធា សេះហោះ និងម្នាក់ជាអ្នកបើកបរ ត្រូវបានកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ យោធារាជធានីភ្នំពេញ ក្រោយពីកម្លាំងការិយាល័យ ជំនាញអាវុធហត្ថឃាត់ខ្លួន បានកាលពីវេលាម៉ោង ១៣និង៤៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្ត បាត់ដំបង ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសណ្ឋានជាសាធារណៈ។

សមត្ថកិច្ចបានអោយដឹងថា ជនក្លែងបន្លំទាំងពីរនាក់ដែលត្រូវឃាត់ខ្លួន៖

ទី១-ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខបរមិនពិតប្រាកដ រស់នៅភូមិ តាងួន សង្កាត់ការកាប ខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ( ប្រើប្រាស់ឯកសណ្ឋានយោធា )
ទី២-ឈ្មោះ រៃ វណ្ណសី ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ៕

Telegram Channel : JOIN US