ភ្នំពេញ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបៀតងបាន ៧នាក់ (ស្រី ៦នាក់) ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀលនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
បរតិបត្តិការនេះដែរគឺអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបងនិងយោបល់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯកផង់សុភាពជាអធិការនគរបាលស្រុកថ្មគោល ។
វត្ថុតាងដកហូតបានរួមមាន៖ បៀតងចំនួន ២ហ៊ូ, ឈើកាវបៀចំនួន ៩ដើម, កន្ទេលក្រាលចំនួន៤ ។
សូមជម្រាបជូនថាក្នុងពេលដែលមហាជនទូទៅកំពុង ចូលរួមបង្ការទប់ស្កាត់ករណី ឆ្លងរាលដាលជម្ងឺកូវីដ១៩ នៅក្នុងសហគមន៍ នៅមានមូលដ្ឋានខ្លះ ប្រជាពលរដ្ឋមានការប្រមូលផ្តុំគ្នា និងដោយមានទាំងការប្រព្រឹត្តល្បែងស៊ីសងទៀតផង ហេីយករណីបែបនេះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕





