Home សង្គម គេខំទប់ឯងខំរុល! ចាប់ខ្លួនជនសង្ស័យ ខ្មែរ-ចិន ៣នាក់ ជិះរថយន្តឆ្លងពីថៃចូលកម្ពុជា

គេខំទប់ឯងខំរុល! ចាប់ខ្លួនជនសង្ស័យ ខ្មែរ-ចិន ៣នាក់ ជិះរថយន្តឆ្លងពីថៃចូលកម្ពុជា

0

ភ្នំពេញ៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ សហការជាមួយនគរបាលចរាចរណ៍ ផ្លូវគោកខេត្ត និងនគរបាលស្រុកកំរៀង ប៉ុស្តិ៍នគរបាលឃុំតាក្រី បានឃាត់ខ្លួនចិនម្នាក់ និងពលករខ្មែរ២នាក់ ក្នុងពេលកំពុងត្រួតពិនិត្យ ពួកគេដែលជិះ ក្នុងរថយន្តឈ្នួលឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា កាលពីព្រឹកវថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ជនទាំងបី បាននាំខ្លួន យកទៅប្រគល់ជូនមណ្ឌលចត្តាឡឺស័ក ស្រុកកំរៀង ដើម្បីធ្វើចត្តាឡឺស័ក ចំនួន១៤ថ្ងៃ រួចមានវិធានការតាមផ្លូវច្បាប់ ជាបន្តទៀតដើម្បីកុំឱ្យគេចវេះ ពីការធ្វើចត្តាឡឺស័ក។ ចំណែកតៃកុង រថយន្តបានបញ្ជូន ទៅអធិការដ្ឋានស្រុកកំរៀង ដើម្បីសាកសួរបន្ត៕

Previous articleឃាត់ខ្លួននារីស្រស់សោភា ៣នាក់ បំពានប៉ារ៉ាស់បិទខ្ទប់
Next articleហានិភ័យណាស់! រកឃើញអ្នកវិជ្ជមាន កូវីដ១៩ម្នាក់ មានទំនាក់ទំនងជាប្រចាំ ជាមួយក្រុមអ្នករត់តាក់ស៊ី នៅផ្សារដើមគ