ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញនៅកម្រិតហានិភ័យខ្ពស់ ដោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅចំណតរថយន្ត ផ្សារដើមគ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ ប្រជាពលរដ្ឋ ដែលជាអ្នករត់រថយន្តឈ្នួល ទាំងអស់នៅ ចំណតរថយន្ត ផ្សារដើមគ និងអ្នកពាក់ព័ន្ធទាំងអស់ ជាមួយ អ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ
ខាងលើចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩។
សម្រាប់ទីតាំងរួមមាន៖ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោមមន្ទីរពេទ្យខ្មែរ-សូវៀតសាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហានដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕