ឃាត់ខ្លួននារីស្រស់សោភា ៣នាក់ បំពានប៉ារ៉ាស់បិទខ្ទប់

0

ភ្នំពេញ៖ អាជ្ញាធរបានបញ្ជួននារី ៣នាក់ មកពីខេត្តតាកែវ បំណងទៅបន្ទប់ជួល របស់ខ្លួនវិញ ដោយបំពានប៉ារ៉ាស់ បិទខ្ទប់និងការហាមឃាត់ របស់សមត្ថកិច្ច យកទៅធ្វើចត្តាឡីស័ក នៅខេត្តមណ្ឌលគិរី។

មន្ត្រីមូលដ្ឋាន បានឱ្យដឹង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះថា នារីទាំង៣នាក់ ដែលល្មើសនិងបំរាម ត្រូវអជ្ញាធរបញ្ជួន ទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីបាន២ថ្ងៃ ហើយ។

មន្ត្រីដដែលបានបន្តថា៖ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានអ្នកមកពីក្រៅខេត្ត ចូលមកស្នាក់ នៅអាជ្ញាធរសហការ ជាមួយស្ថាបនពាក់ព័ន្ធ បានចុះត្រួតពិនិត្យបន្ទប់ ជួលលេខC២និងA៥ ស្ថិតក្នុងភូមិចម្ការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមការពិនិត្យជាក់ស្តែង គឺមាននារីចំនួន៣នាក់៖
១- ឈ្មោះខេន.ស្រីណាអាយុ២១ឆ្នាំ មុខរបរអ៊ុតសក់
២-ឈ្មោះនឹមណាវី អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់
៣-ឈ្មោះ ហេង ស្រីយីន មុខរបរអ៊ុតសក់ អ្នកទាំងបី ទីកន្លែងកំណើតភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រង់ ខេត្តតាកែវ។

នៅថ្ងៃទី២០ មេសានេះផងដែរ អភិបាលខេត្តមណ្ឌលគិរី បានចេញសេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ចំពោះ បុគ្គលដែលមិនគោរពវិធានការ រដ្ឋបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងជំងឺឆ្លងកាចសាហាវ ផ្សេងទៀតប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ៕