ប្រទះឃើញជនជាតិបារាំងម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ជួលឡើងស្អុយ ដោយមិនដឹងមូលហេតុ

0

ភ្នំពេញ៖ មានជនជាតិបារាំងម្នាក់បានស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធំក្លិនស្អុយទើបម្ចាស់ផ្ទះដឹង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមហ្វេសប៊ុកផេក របស់លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់អ្នក មើលការផ្ទះសំណាក់ បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់ មានរយៈពេលជាង ២ឆ្នាំហើយ ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើ កោសល្យវិច័យ ចំណែកក្រុមគ្រូពេទ្យ បានចុះមកយកសំណាក បន្ទាន់ផងដែរ ។

សមត្ថកិច្ចបញ្ជាក់ថា តាមបទបញ្ជារបស់លោកអភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នក ដែលនៅក្នុងបរិវេណ នៃផ្ទះសំណាក់នេះ ចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ សាកសពត្រូវបានក្រុមគ្រូពេទ្យ យកសំណាកទៅពិនិត្យផងដែរ ។