ភ្នំពេញ៖ អាជ្ញាធរស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រកាសថា មានបុរសម្នាក់ ឈ្មោះ ណាំ វណ្ណ: អាយុ ៣៦ ឆ្នាំ (អ្នកដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ) កាលពីថ្ងៃទី១៧ មេសា បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យបឹងព្រះ ស្រុកបាភ្នំ។
ជាមួយគ្នានោះអាជ្ញាធរស្រុក ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឬសាធារណជន ឬសមត្ថកិច្ចតាមគោលដៅនានាបានឃើញ សូមមេត្តាផ្តល់ព័ត៌មានមករដ្ឋបាលស្រុក តាមរយៈលេខទូរស័ព្ទ ?០៩៦ ៧៥០ ៦០១១ និង ?០១៦ ៧១២ ៣៧៦ ។