នោះ! ពលរដ្ឋប្ដឹងទៅ អគ្គស្នងការនគរបាលជាតិ រឿងនគរបាលអត់ក្រោកឈរនិយាយ ថែមទាំងរុញដាក់គ្នាទៀត (Video)

0

ភ្នំពេញ៖ មានប្រជាពលរដ្ឋដែលជាអ្នកដំណើរ បានប្ដឹងទៅនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រឿងកម្លាំងនគរបាលមួយចំនួន ដែលប្រចាំការនៅតាមគោលដៅ ប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ ពេលពួកគាត់ឆ្លងកាត់កន្លែងតំបន់បិទខ្ទប់ ។

តាមរយៈសារសំឡេង នាថ្ងៃទី១៩ មេសានេះ នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់គោលដៅមិញប្រជាពលរដ្ឋសំណូមពរ កម្លាំងបងប្អូនយើង នៅតាមប៉ារ៉ាសទាំងអស់ ពេលជួបនិយាយស្ដីជាមួយគេហ្នឹងអត់ក្រោកឈរ អង្គួយកៅអី ហើយរុញពីមួយ ទៅមួយ។ អ្នកដែលនិយាយជាមួយប្រជាពលរដ្ឋ អ្នកនិយាយជាមួយអ្នកធ្វើដំណើរ ត្រូវក្រោកឈរ ហើយមានឥរិយាបថច្បាស់លាស់ កែសម្រួលកន្លែងនឹងភ្លាមៗ ហើយកុំរុញគ្នាទៅវិញទៅមក ហើយអ្នកក្រោកឈរ សុំពិនិត្យសម្រេចឲ្យទៅ ឬមិនឲ្យទៅ» ។