ស្ត្រីកើតជំងឺកូវីដ១៩ មានផ្ទៃពោះម្នាក់ទៀតហើយ ត្រូវគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យរុស្ស៊ីជួយសម្រាលកូន ដោយជោគជ័យ

0

ភ្នំពេញ៖ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។

តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តាចារ្យ ងី ម៉េង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ ៕