ផឹកស៊ីជាមួយគ្នាសុខៗ ស្រាប់តែឈ្លោះគ្នា បុរសម្នាក់ទាញកាំបិត កាប់បុរស ២នាក់ទៀតរបួសធ្ងន់

0

ភ្នំពេញ៖​ នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​ បណ្តាល​ឲ្យ​អ្នក​ដទៃ​របួស​ស្នាម​ ។​
​ករណី​នេះ​កើតឡើង​នៅ​ព្រលប់​នៅ​វេលា​ ម៉ោង​ ១៨​និង​ ១១​នាទី​ ថ្ងៃ​ទី​១៧​មេ​សា​២០២១​ នៅ​ចំណុច​ភូមិ​ប្រ​ម៉ោ​យ​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ឈ្មោះ​ រស់​ សាលី​ ភេទ​ប្រុស​ អាយុ​៣៨​ ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បាន​ ផឹកស៊ី​ជាមួយ​ជន​រង​គ្រោះ​ ២​នាក់​រហូត​ដល់​ស្រវឹង​រៀងខ្លួន​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា​តឹង​មាត់​តឹង​ករ​ ខណ​:​នោះ​ជនសង្ស័យ​ឈ្មោះ​រស់​ សាលី​ ចាប់ផ្តើម​ផ្ទុះ​កំហឹងរ​ត់ទៅ​យក​កាំបិត​បាំង​តោ​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ០២​នាក់​ដែល​ពួក​គេ​អង្គុយ​ផឹក​ជាមួយ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ដូច​ខាងក្រោម​ ៖

១.​ ឈ្មោះ​ ហ៊ុន​ ធី​ ភេទ​ប្រុស​ អាយុ​ ៥៨​ ឆ្នាំ​ ស្នាក់​នៅ​ ភូមិ​ឃុំ​ខាង​លើ (​របួសធ្ងន់​ )​

២.​ឈ្មោះ​ សុខ​ ឃៀង​ ភេទ​ប្រុស​ អាយុ​ ៤២​ ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ (​របួសធ្ងន់​ )​ ។​

​ប្រភព​បាន​បន្ត​ថា​ អ្នក​ទាំង​ពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​នៅ​មណ្ឌល​សុខភាព​ប្រ​ម៉ោ​យ​ ។​ រីឯ​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​នគរបាល​រដ្ឋបាល​ប្រ​ម៉ោ​យ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​សមត្ថកិច្ច​សួរនាំ​ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ ជន​រង​គ្រោះ​ទាំង​ពីរ​នោះ​មែន​ មូលហេតុ​រូបគេ​នឹង​ជន​រង​គ្រោះ​ ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្ដី​ ជាមួយ​គ្នា​ធ្វើ​ឲ្យ​គេ​ទប់​កំហឹង ​មិន​បាន​ក៏​ធ្វើ​បែប​នេះ​តែ​ម្តង​ ។​ បន្ទាប់​ពី​ស្តាប់​ចម្លើយ​សារភាព ​របស់​ជនសង្ស័យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ មក​កាន់​នៅ​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បា​ប់​ ៕