ភ្នំពេញ៖ បុរសម្នាក់បានមកលេងប្រពន្ធ ដល់បន្ទប់ជួលតែនាងមិនទាន់ចេញពីធ្វើការ ក៏ឃើញនារីម្នាក់ ដែលស្នាក់ជាមួយប្រពន្ធខ្លួន កំពុងដេកក្នុងបន្ទប់ម្នាក់ឯង ទ្រាំមិនស្ទុះទៅច្របាច់ក គំរាមសម្លាប់ រួចធ្វើសកម្មភាពចាប់រំលោភ ទាល់តែបានសម្រេច ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ក្នុងបន្ទប់ជួលក្បែរខារ៉ាអូខេអេផ្លាស ក្រុងប៉ោយប៉ែត។
ជនសង្ស័យឈ្មោះ អៀក សេងថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ដំណើររឿងហេតុ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានមកលេងប្រពន្ធ នៅក្នុងបន្ទប់ជួលក្បែរខារ៉ាអូខេអេផ្លាស ក្រុងប៉ោយប៉ែតហើយបានដើរផឹកស៊ី ជាមួយមិត្តភក្តិរហូតដល់ស្រវឹង។ ក្រោយមកក៏ត្រលប់ទៅបន្ទប់ជួលវិញ តែប្រពន្ធរវល់ធ្វើការ ឃើញតែនារីរងគ្រោះម្នាក់អាយុ ៣២ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធ កំពុងដេកនៅក្នុងបន្ទប់ម្នាក់ឯង ជនសង្ស័យក៏ស្ទុះទៅច្របាច់ក គំរាមសម្លាប់ រួចធ្វើសកម្មភាពចាប់រំលោភ ទាល់តែបានសម្រេច។
ក្រោយពីរំលោភរួចនារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងឲ្យ កម្លាំងកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំតែម្តង។ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថកសាង សំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕