ចាប់ខ្លួន ជនបរទេសម្នាក់ ញុះញង់ឱ្យមានការផឹកស៊ី ​ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល​

0

ខេត្តកំពត​៖ កម្លាំងការិយាល័យ​ស៊េីបអង្កេតនិងអនុវត្តនីតិវិធីខេត្តកំពត នៅថ្ងៃ​ទី១៨​ ខែ​មេសា​ ឆ្នាំ​២០២១​ ​បានឃាត់ខ្លួនជនជាតិអាល្លឺម៉ង់​ឈ្មោះ KASKE STEVE ភេទប្រុស អាយុ​៣៦ឆ្នាំ​ ដែលបានប្រព្រឹត្តល្មើសបម្រាមគោចរ​របស់រដ្ឋបាលខេត្តកំពត​ និងរាជរដ្ឋាភិបាលកម្ពុជា​ ថែមទាំងបានញុះញង់ឲ្យមានការផឹកស៊ី​ នៅ​លើ​បណ្ដាញសង្គមហ្វេសប៊ុក​នៅ​ម៉ោង​២១:០០​នាថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០២១ នៅចំណុចក្រុងកំពត ខេត្តកំពត។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដេីម្បីអនុវត្តតាមនីតិវិធី ៕