អាជ្ញាធរកំណត់ចំនួន ប្រាក់ពិន័យជាក់លាក់ ចំពោះអំពើល្មើស វិធានការនានា

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលមិនគោរព ដោយចេតនាវិធាន ការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយពិន័យចាប់ពី២លានរៀល ដល់ ៥លានរៀល ដោយយោងតាមប្រភេទនៃអំពើល្មើស ហើយមន្ត្រីនីតិសម្បទាជានគរបាលយុត្តិធម៌នៃរដ្ឋបាលរាជធានីភ្នំពេញ នឹងចេញបង្កាន់ដៃជូនដល់បុគ្គលដែលមិនគោរពវិធានការរដ្ឋបាលដោយចេតនានោះ ហើយត្រូវបង់ប្រាក់ពិន័យទៅតាមកំហុសដែលខ្លួនប្រព្រឹត្តនៅក្នុងរយៈពេល៣០ថ្ងៃ បើមិនដូច្នេះទេ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។