ភ្នំពេញ៖ យុវជនប្រុសស្រីចំនួន៥នាក់ ដេកក្នុងបន្ទប់ជួលជាមួយគ្នា ស្រាប់តែមានមិត្តភកក្តិ ម្នាក់បានស្លាប់ ដោយមិនដឹងមូលហេតុ កាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅផ្ទះជួលមួយកន្លែង មានទីតាំងស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលស្លាប់មានឈ្មោះ ស ថុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មាន មុខងារ ជាសន្តិសុខ។
ចំណែកមិត្តភក្តិ ៤នាក់ទៀត ដែលស្នាក់នៅជាមួយមាន
១/ ឈ្មោះមឿន វល័ក្ខ ភេទស្រីអាយុ២៦ឆ្នាំ រស់នៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ
២/ ឈ្មោះ ស្រី លា ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យ
៣/ ឈ្មោះ ស្រូន វាសនា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ និង
៤/ ឈ្មោះ ចាន់ រ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។
យុវជនចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការ សាកសួរ និងធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ ចំពោះ សាកសពជនរងគ្រោះ ត្រូវបាន អាជ្ញាធរ យកទៅបូជានៅវត្តធម្មយុត្តិ៕