ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹថាអ្នកល្មេីសបម្រាម នៅតែមានថ្ងៃនេះ មានអ្នកលួចចល័ត ទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុកសុីធរកណ្ដាល មកពីរាជធានីភ្នំពេញ។ អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្ម ព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្ម រដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំ ទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។
គណៈកម្មការខេត្ត បានកំពុងធ្វើការស្រាវជ្រាវ ព័ត៌មានស្តីពីកន្លែងដែលគាត់ បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាក ទៅពិនិត្យបន្តទៀត ។
រដ្ឋបាលខេត្តព្រៃវែងបញ្ជាក់ថា “យេីងខ្ញុំ ជាអាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូន ទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ១៩ ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។ ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវជាសត្រូវឥតស្រមោលនេះខ្លាំងណាស់ដែរតែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច”៕




