នោះ! អ៊ូខុងបើកម៉ូតូឆ្លងកាត់ ប៉ុស្តិ៍គោលដៅ ទៅទិញថ្នាំញៀន

0

ភ្នំពេញ៖ អធិការស្រុកពញាឮបានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ១៥ នាទី ចំណុច៖ ផ្លូវលំ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល សមត្ថកិច្ចបានឃាត់ខ្លួន
ជនសង្ស័យ ឈ្មោះ រ៉ា វណ្ណា ហៅ អ៊ូខុង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងសំណង់ មានទីលំនៅ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ឃាត់ខ្លួន។

វត្ថុតាងចាប់យក៖
១_សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០១កញ្ចប់តូច ទម្ងន់ 0,25 ក្រាម ។
២- ទូរសព្ទ័ ០១គ្រឿង ម៉ាក NOKIA ចុចពិល។
៣_ម៉ូតូ ០១គ្រឿង ម៉ាក TODAY ស្លាកលេខ ភ្នំពេញ 1FZ9066។

សភាពនៃរឿងហេតុ៖នៅថ្ងៃកើតហេតុ កម្លាំងប្រជាការពារភូមិស្លែង យាមល្បាតគោលដៅសកម្មភាព ទប់ស្កាត់ការរាលដាលជម្ងឺកូវីត១៩ ក្នុងភូមិ ឃើញជនសង្ស័យបើកម៉ូតូឆ្លងកាត់ប៉ុស្តិ៍គោលដៅសកម្មភាព មានការសង្ស័យ ក៏បានហៅសួរនាំ និងឆែកឆេរ ឃើញមានម៉្សៅក្រាម សថ្លា ០១កញ្ចប់តូច នៅក្នុងហោប៉ៅខោ ក៏បានឃាត់រាយការណ៏មកប៉ុស្តិ៏រដ្ឋបាលជ្រៃលាស់ភ្លាម កម្លាំងប៉ុស្តុ៏រដ្ឋបាលជ្រៃលាស់ បានសហការណ៏មកផ្នែកជំនាញ ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ បានសារភាពថា ថ្នាំញៀន នៅចំពោះមុខនេះ ទើបមកពីទិញ ដោយទៅទិញពីឈ្មោះ វឌ្ឍនា និងឈ្មោះ មាន ភេទប្រុស នៅម្តុំភូមិតាគោក ឃុំឈ្វាំង ពុំស្គាល់អត្តសញាណច្បាស់លាស់ ទិញមកដើម្បីទុកប្រើប្រាស់ ( ទើបស្គាល់គ្នា តាមរយៈ ទិញថ្នាំញៀន) ។បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕