ភ្នំពេញ៖ ក្រោយសង្កេតឃើញ ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ កម្ពុជាមិនទាន់ថមថយ នោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាមេរោគCOVID-19 កំពុងផ្ទុះតាមផ្សារ និងរោងចក្រកាត់ដេរ ព្រមទាំងសហគ្រាសនានា ដូច្នេះគួរបិទគ្រប់កន្លែង ទាំងនោះ14ថ្ងៃដែរទៅ ដើម្បីកាត់ផ្តាច់មេរោគCOVID-19 និងទប់សភាពការណ៍បច្ចុប្បន្ននេះ ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ មេសានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា “តាមសង្កេតមើល អ្នកកើតមេរោគCOVID-19 គឺកំពុងផ្ទុះតាមផ្សារ និងរោងចក្រកាត់ដេរ ព្រមទាំងសហគ្រាសនានា ដូច្នេះគួរបិទគ្រប់កន្លែង ទាំងនោះ14ថ្ងៃដែរទៅ ដើម្បីកាត់ផ្តាច់មេរោគCOVID-19 និងទប់សភាពការណ៍បច្ចុប្បន្ននេះ”។
ប្រធានគណបក្សយុវជនកម្ពុជា បានបន្ថែមថា «ចំពោះការទិញបន្លែ និងគ្រឿងបរិភោគផ្សេងៗ រដ្ឋាភិបាលគួររៀបចំ ទីតាំងលក់ដែលមាន បរិយាកាសទូលាយ ហើយរៀបចំគម្លាត អ្នកលក់ឲ្យបាន យ៉ាងតិច2m ពីគ្នាដើម្បីកុំឲ្យមនុស្សប្រជ្រៀតគ្ នាចុងក្រោយ សូមបងប្អូនជនរួមជាតិរួមគ្នា កម្ចាត់នូវ មេរោគCOVID-19 ទាំងអស់គ្នា»៕