លោកស្រី ឱ វណ្ណឌីន៖ នៅផ្ទះរបស់យេីង វាងាយស្រួលជាងការជ្រក ក្នុងត្រង់សេ ឆ្ងាយណាស់

0

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាប្រធាន គ.វ.ក-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាប្រធាន គ.វ.ក-១៩ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងថាកាលសង្រ្គាម យេីងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ យេីងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យេីង យេីងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យេីង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហេីយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាក ក្នុងការស្វែងរកការវាយលុក ហេីយរកយេីងមិនឃេីញទៀតផង។

តាមរយៈបណ្ដាញសង្គម​តេឡេក្រាម នៅថ្ងៃទី១៨មេសានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងបន្ថែមថាឥឡូវនេះ វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្ត ក្នុងការងារករកកន្លែង ដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំ មនុស្សច្រេីនដូចជាទីផ្សារ កាស៊ីណូនិងរោងចក្រ ដែលសុទ្ធសឹងតែ ជាកន្លែងដែលមាន មនុស្សម្នាច្រេីន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហេីយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រេីននោះឡេីយ។

ដូច្នេះ ប្រសិនបេីបងប្អូន មិនបន្តការយកចិត្តទុក ដាក់អនុវត្តហ្មត់ចត់ វិធានការ “៣ការពារនិង៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជា បណ្តោះអាសន្ន” នោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រេីននាក់ នឹងត្រូវឆក់យក ដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហេីយ។

ត្រូវចងចាំថា “ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលេីការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយ បេីមិនចង់មានជំងឺកូវីដ-១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាក ក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាក ក្នុងរយ:ពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ជាបន្តបន្ទាប់នេះ ជាជាងការធ្វេីដំណេីរឆ្ពោះ ទៅរកជ្រោះមរណ:កូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គេីន ឫមិនព្រមអនុវត្តតាមវិធានការ ដែលបានដាក់ចេញនានានេះ” ។

លោកស្រី សូមជូនពរបងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លង វីរុសកូវីដ-១៩ ទាំងអស់គ្នា៕