កំពង់ស្ពឺ៖ បើតាមព័ត៌មានបឋម បានអោយដឹងថា ស្របពេលដែលរាជរដ្ឋាភិបាល ហាមឃាត់មិន អោយមានការផឹកស៊ី បែរជា កូនប្រសារលោកមេ ភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ បានផឹកស៊ីស្រវឹង បង្កជម្លោះកាប់ដៃគូ ទំនាស់១កាំបិតខ្វែវ បណ្ដាលឱ្យរបួសធ្ងន់រយះ ដេរ៥០សិបថ្នេរ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ។
ប្រភពបន្តថា៖ ក្រោយកើតហេតុ ជនដៃដល់មិនទាន់ត្រូវបាន ឃាត់ខ្លួននៅឡើយទេ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តា ពិនិត្យករណីនេះផង៕