ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែមេសានេះ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន មូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោយរកឃើញអាជីវករ និងសន្តិសុខផ្សារប្រមាណ ១០០នាក់ មានវិជ្ជាមានមេរោគកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនោះ។
