ភ្នំពេញ៖ តាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុគ្គលិកមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះចំនួន២២ក្នុងនោះស្រី១១ នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអ្នកកើតជំងឺកូវីដ១៩ ចំនួន២២៧នាក់នៅរាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះ មូលហេតុដែលនាំឲ្យបុគ្គលិកពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះមានឆ្លងច្រើនបែបនេះ ដោយសារមានស្ត្រីមានផ្ទុកកូវីដ១៩ម្នាក់ ត្រូវជាប្រពន្ធរបស់ទាហានជើងទឹកដែលបានផ្ទុះកាណូតកាលពីថ្ងៃទី០៥មេសាកន្លងទៅនៅកំពង់សោម ហើយបានបញ្ជួនមកព្យាបាលនៅពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះដោយមានការរលាកធ្ងន់ធ្ងរ។
ចំណែកស្ត្រីនោះបានរត់ចេញពីកន្លែងការធ្វើចត្តាឡីស័យនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ទាំងមានវិជ្ជមានកូវីដ១៩ ដើម្បីមកមើលថែទាំប្តីនៅបន្ទប់អាយស៊ីយូនៅជាន់ទី១របស់មន្ទីរពេទ្យ។ បន្ទាប់មកអាជ្ញធរស្រុកខ្សាច់កណ្តាលប្រកាសបានរកឃើញស្ត្រីនោះ មានវិជ្ជមានកូវីដ១៩ទើបគ្រូពេទ្យមានការភ្ញាក់ផ្អើលទៅធ្វើតេស្តរកកូវីដ១៩ក៏មានវិជ្ជមានកូវីដ១៩។ មន្ទីរពេទ្យក៏បានប្រកាសឲ្យអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលប្រញាប់ទៅធ្វើតេស្តរកកូវីដ១៩៕