ជិវិតមិនទៀង! បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ​ត្រូវមែកឈើធ្លាក់លើខ្សែភ្លើង ទាក់ដួលបណ្តាលអោយស្លាប់

0

បាត់ដំបង ៖ នៅថ្ងៃ ទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី នៅចំនុចភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ធ្វើអោយបាក់មែកឈើធ្លាក់លើខ្សែភ្លើងកាត់ទទឹងថ្នល់ បណ្តាលទាក់អ្នកជិះម៉ូតូដួលបាក់ករស្លាប់១នាក់ ។

ជនរងគ្រោះឈ្មោះ ពិន សំកុល ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ។ ក្នុងករណីគ្រោះធម្មជាតិនេះ ក៏បានធ្វើអោយរបើកដំបូលផ្ទះពលរដ្ឋចំនួន២ខ្នងផងដែរ នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យ មណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគ ទីកន្លែងកើតហេតុ លើជនគ្រោះឈ្មោះ ពិន សំកុល ពិតជាស្លាប់ ដោយសារមេឃឈើធ្លាក់លើ ខ្សែភ្លើងទទឹងថ្នល់ បណ្តាលអោយទាក់ក ជនរងគ្រោះ ដួលស្លាប់ភ្លាមៗ នៅទីនោះ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូន ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕