ភ្នំពេញ៖ ចាប់វាយខ្នោះ អនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ទោ ម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និង បម្រាមគោចរ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់វាយខ្នោះ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជា អនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅជូនអ្នកជួលបន្ទប់របស់គាត់ ជាច្រើននាក់ នៅយប់ថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ៕




