ដំណឹងបាត់ខ្លួន! ក្មេងស្រីជំទង់ម្នាក់ ទាក់ទងលែងបាន ក្រោយជិះកង់ទៅទិញអង្ករ នៅផ្សារសទ្ធា ក្នុងស្រុកព្រះស្ដេច

0

ព្រៃវែង៖ ក្មេងស្រីជំទង់ម្នាក់បានបាត់ខ្លួនកាលពីវេលាម៉ោង ៥.៣០ នាទីល្ងាចថ្ងៃសុក្រទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ក្មេងស្រីជំទង់បាត់ខ្លួនឈ្មោះ ឈុំ ណារី ភេទស្រី អាយុ ១៦ឆ្នាំទីលំនៅនៅភូមិតានេន ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ប្រភពពីឪពុកម្ដាយបានឲ្យដឹងថា កាលវេលាមុនកើតហេតុ ខ្លួនបានប្រើកូនស្រីឲ្យជិះកង់ទៅទិញអង្ករនៅផ្សារសទ្ធា កែងផ្លូវជាតិលេខ១ ក្នុងភូមិឃុំកើតហេតុខាងលើ។ ស្រាប់តែមួយសន្ទុះធំក្រោយមកក៏មិនបានឃើញកូនស្រីត្រឡប់មកផ្ទះវិញ រីឯទូរស័ព្ទ តេចូលហើយក៏គ្មានអ្នកលើកទៀត។ ទើបនាំគ្នាផ្អើលឆោឡោ ដើររកពេញភូមិនិងប្តឹងសមត្ថកិច្ច ប៉ុន្តែនៅតែរកមិនឃើញ។

សូមជម្រាបថា ក្មេងស្រីដែលបានបាត់ខ្លួនមានសម្បុរសណ្ដែកបាយ ស្លៀកខោខូវប៊យពណ៌ខ្មៅពាក់អាវដៃវែងខ្សែរូត ពណ៌ខៀវលាយស្វាយ។

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូន ឬសមត្ថកិច្ចបានឃើញក្មេងស្រីដែលមានភិនភាគដូចខាងលើសូមមេត្តាជួយទំនាក់ទំនងតាមរយៈលេខទូរសព្ទ័៖ 03122 22 806 មេប៉ុស្តិ៍រំចេក 096 547 83 38 គ្រួសារ