ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លង នៅក្នុងសហគមន៍ចំនួន ២៥នាក់ ដែលជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ។

