ដុះក្អែលក្មេងទំនើងមួយក្រុម ដែលដើរលេងដាក់កាំបិតតាមខ្លួន បង្កភាពអនាធិបតេយ្យតាមដងផ្លូវ

0

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២១និង៣០នាទី កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការរដ្ឋាននគរបាលស្រុកបវេល បានធ្វើការឃាត់ខ្លួនក្មេងទំនើង ចំនួន០៥នាក់ នៅចំណុចបុរីយិនម៉ាន់ ស្ថិតនៅភូមិសង្កែវា ឃុំបវេល ស្រុកបវេល ដែលបានដើរលេងហើយមានអាវុធ (កាំបិត) ដាក់តាមខ្លួនដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។

មន្ត្រីនគរបាលស្រុកបវេល បានឲ្យដឹងថា ៖ ១.ឈ្មោះ ឈិញ តុលា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិទំនប់ទុក ឃុំបវេល ស្រុកបវេល។
២.ឈ្មោះ សេរី ប៊ុនរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល។
៣.ឈ្មោះ ចិន សុភា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល។
៤.ឈ្មោះ ប្រាក់ សុផាន់ណា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបវេល២ ឃុំបវេល ស្រុកបវេល។
៥.ឈ្មោះ ចេក ចៀន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបវេល២ ឃុំបវេល ស្រុកបវេល។

ករណីនេះ កម្លាំងនគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួច បានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕