ការណែនាំអំពីការថែទាំព្យាបាល ករណីបងប្អូនត្រូវព្យាបាលនៅតាមផ្ទះ ឬមិនទាន់ទទួលបានកន្លែងព្យាបាល

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា  ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន  ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត  ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់  ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។

ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ  ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ ៖