រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់យ៉ាងសង្វេគ ពេលកំពុងដាំដំឡូងទាំងភ្លៀងធ្លាក់ខ្លាំង

0

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង០៥និង១០នាទី នៅចំណុចក្រុមទី០៣ ក្នុងឃុំស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីភ្លៀងធ្លាក់ខ្លាំងនិងលាយឡំដោយរន្ទះបាញ់ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត។

មន្ត្រីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ គិត សិន ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គ្រោះថ្នាក់ធម្មជាតិនេះកេីតឡេីង ខណៈពេលដែលគាត់កំពុងប្រកបមុខរបរដាំដំឡូងនៅចំណុចកើតហេតុខាងលើ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញពិនិត្យ និងវិភាគទីកន្លែងកើតហេតុបានសហការជាមួយលោកគ្រូពេទ្យ អាចបញ្ជាក់បានថា ជនរងគ្រោះឈ្មោះ គិត សិន ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដ។បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕