ឆេះឃ្លាំងស្តុក សម្ភារទូរសព្ទ និងឆត្របង្កការភ្ញាក់ផ្អើល ទាំងព្រឹកនៅខណ្ឌ៧មករា

0

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ត្រូវបានឆេះបង្កការភ្ញាក់ផ្អើលទាំងព្រឹក សមត្ថកិច្ចមូលដ្ឋាន និងខាងការិយាល័យជំនាញ ចុះជួយបាញ់ទឹកអន្តរាគមន៍ភ្លាមៗផងដែរ តែសំណាងល្អមិនបង្កអោយមានរាលដាលដល់ផ្តះប្រជាពលរដ្ឋជិតខាងនិងមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅម្ដុំវត្តព្រះពុទ្ធ ចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ១៩៦ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ៖ នៅមុនពេលកើតហេតុឃើញមានផ្សែងខ្មៅហ៊ុយចេញពីក្នុងឃ្លាំងប្រភេទដែក ប្រកសង្ហសី ភ្លាមៗស្រាប់តែអណ្ដាតភ្លើងខ្មួលឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាក់ទងទៅការិយាល័យជំនាញ ចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តគមន៍បាញ់ទឹកពន្លត់ ដោយសារតែសម្ភារៈក្នុងឃ្លាំងស្តុកជាគ្រឿងជ័រ ដូច្នះជាហេតុបង្កអោយ មានការឆាបឆេះលឿន មិនងាយគ្រប់គ្រងបានឡើយ និងខូចខាតសំភារឆេះអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាងច្រើ គ្រឿង បានចេញមកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយបាញ់ពន្លត់ នគរបាលជំនាញបានអោយដឹងថាតាមការសន្និដ្ឋានជំហានដំបូងមូលហេតុសង្ស័យកើតឡើង ដោយឆ្លងចរន្តអគ្គីសនី ផលលំបាកនៃការជួយបាញ់ពន្លត់បានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងឃ្លាំងជាគ្រឿង ទូរស័ព្ទដូចជា ស្រោមទូរស័ព្ទ ដុយសាកទូរស័ព្ទ និងឆ័ត្រធំៗ ជាដើម ៕