Home សង្គម អាជ្ញាធរខេត្តក្រចេះ រកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ២ នាក់នៅស្រុកស្នួល

អាជ្ញាធរខេត្តក្រចេះ រកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ២ នាក់នៅស្រុកស្នួល

0

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ មេសានេះបានប្រកាស ពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២ នាក់ នៅល្ងាចថ្ងៃទី១៤ ខែមេសា។

រដ្ឋបាលខេត្តក្រចេះ អំពាវនាវ ដល់បងប្អូនណា ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ សូមប្រញាប់ជួបក្រុមមន្ត្រីជំនាញ ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកធ្វើតេស្ត។

សូមបងប្អូនអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាល ឆ្លងជំងឺកូវីដ១៩៕

Previous articleឆេះឃ្លាំងស្តុក សម្ភារទូរសព្ទ និងឆត្របង្កការភ្ញាក់ផ្អើល ទាំងព្រឹកនៅខណ្ឌ៧មករា
Next articleអាជ្ញាធរភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់ទៀត ដែលកំពុងបាត់ខ្លួន បើមិនបង្ហាញខ្លួន នឹងកសាងសំណុំរឿង ទៅតុលាការ