Home សង្គម ដំណឹងល្អ! ឧបករណ៍ចាប់ក្លិន វីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺន សុនខ បានមកដល់កម្ពុជាហើយ

ដំណឹងល្អ! ឧបករណ៍ចាប់ក្លិន វីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺន សុនខ បានមកដល់កម្ពុជាហើយ

0

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ ដែលជាអំណោយរបស់ក្រុមជំនាញខាងសុនខហិតក្លិន ដែលមូលដ្ឋាននៅប្រទេសស្វីសនោះ បានមកដល់កម្ពុជាដោយសុវត្ថិភាព។

លោក ហេង រតនា សូមអរគុណក្រុមជំនាញសុនខ Getxent ដែលបានផ្តល់អំណោយនេះសំរាប់គាំទ្រ ក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកវីរុសកូវីដ១៩ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តេីម និងអនុសាសន៍ ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ក្នុងគោលបំណងស្វែងរក គ្រប់បច្ចេកទេស និងលទ្ធភាពដេីម្បីការពារសុខភាព ប្រជាពលរដ្ឋកម្ពុជា រួចផុតពីជម្ងឺកូវីដ១៩!!
កំលាំងជំនាញ សុនខសុីម៉ាក់ និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមសហការគ្នាក្នុងការ ស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកទេស សុនខ ហិតអ្នកផ្ទុកវីរុសកូវីដ១៩នេះ ។ក្តីសង្ឃឹមគឺ សុនខអាចបញ្ជាក់ឱ្យដឹងពីវត្តមានវីរុស ក្នុងខ្លួនមនុស្ស អាចកំណត់មុខសញ្ញា អ្នកផ្ទុកវីរុសមានល្បឿនលឿន និងជាមធ្យោបាយស្វែងរក អ្នកផ្ទុកវីរុស ក្នុងចំណោមនុស្សច្រេីន!៕

 

Previous articleខេត្តស្វាយរៀង ត្រូវបានកំណត់យកជាភូមិសាស្ដ្រ តម្រូវឲ្យ ពាក់ម៉ាស់ និងរក្សាគម្លាត
Next articleដំណឹងល្អ!!! ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩​ បានមកដល់កម្ពុជាដោយសុវត្ថិភាព