ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «មន្ទីរព័ត៌មានខេត្តព្រៃវែងសូមគោរពរាយការណ៍ជូនឯកឧត្តម:អ្នកជំងឺ កូវីដ ស្លាប់ជាលេីកដំបូង នៅមណ្ឌលព្យាបាលចុងប៉ម ម៉ោង ជាង ៦ ព្រឹកមិញ ឈ្មោះ ឡុច ធីម អាយុ ៣៥ ឆ្នាំ ភេទ ប្រុស មកពីឃុំបឹងព្រះ ស្រុកបាភ្នំ មុខរបររត់ pasapp នៅ ភ្នំពេញ» ។
